Cambodia Tourism Federation

សង្ខេបព្រឹត្តិការណ៍

សភាពាណិជ្ជកម្មកូរ៉េនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តែងការគាំទ្រលើការបង្កើតកិច្ចសហប្រតិបត្តិទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KIM NYOUN HO ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម​ (KOCHAM) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដែលបានចូលរួមដោយ ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា រួមជាមួយ និង​ឧកញ៉ា ប្រធានសមាគម CHA ផងដែរ។ សភាពាណិជ្ជកម្មកូរ៉េនៅសាធារណរដ្ឋសង្គមនិយមវៀតណាម (KOCHAM) និងក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាវិស័យឯកជនកម្ពុជា តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់សមាជិកសភាពពាណិជ្ជកម្ម និងការភ្ជាប់បណ្តាញធុរកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរ និងការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជាដ៏សំខាន់ និងប្រកបដោយសក្តានុពលខ្ពស់នាពេលខាងមុខដ៏ឆាប់នេះ។

២៥ សីហា ២០២៦ CTF Member Support Team អាន ៤ នាទី

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KIM NYOUN HO ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម​ (KOCHAM) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដែលបានចូលរួមដោយ ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា រួមជាមួយ និង​ឧកញ៉ា ប្រធានសមាគម CHA ផងដែរ។

សភាពាណិជ្ជកម្មកូរ៉េនៅសាធារណរដ្ឋសង្គមនិយមវៀតណាម (KOCHAM) និងក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាវិស័យឯកជនកម្ពុជា តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់សមាជិកសភាពពាណិជ្ជកម្ម និងការភ្ជាប់បណ្តាញធុរកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរ និងការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជាដ៏សំខាន់ និងប្រកបដោយសក្តានុពលខ្ពស់នាពេលខាងមុខដ៏ឆាប់នេះ។

kmKhmer