Cambodia Tourism Federation

អំពីយើង

សហព័ន្ធទេសចរណ៍កម្ពុជា (ស.ទ.ក)

សហព័ន្ធទេសចរណ៍កម្ពុជា មានឈ្មោះជាភាសាខ្មែរ “សហព័ន្ធទេសចរណ៍កម្ពុជា” និងឈ្មោះជាភាសាអង់គ្លេស “Cambodia Tourism Federation” ដោយប្រើពាក្យកាត់ថា “ស.ទ.ក (CTF)” បានបង្កើត​ឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៥។

គោរពនូវគោលការអព្យាក្រឹត មិនស្វែងរកប្រាក់ចំណេញជាឯកជន មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជាឧបករណ៍នយោបាយ  រួមទាំងមិនផ្តល់មធ្យោបាយជាសម្ភារៈ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រគណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រណាមួយ ហើយសហព័ន្ធទេសចរណ៍កម្ពុជានេះជាបម្រើផលប្រយោជន៍សមាជិក និងសាធារណៈ និងគ្មានថេរវេលាកុំណត់

សហព័ន្ធទេសចរណ៍កម្ពុជា មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងអាចបង្កើតឱ្យមានទីស្នាក់ការសាខារបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាទៅតាមតម្រូវការចាំបាច់របស់សហព័ន្ធ។

អំពីស្ថាបនិកសហព័ន្ធ

ស្ថាបនិក និងសមាជិក

សហព័ន្ធទេសចរណ៍កម្ពុជា មានសមាជិកស្ថាបនិក​ សមាជិកពេញសិទ្ធិ និងសមាជិកសមាគម

សមាជិកស្ថាបនិក

4
សមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិកកម្ពុជា
សមាគមភោជនីយដ្ឋានកម្ពុជា
សមាគមអាកាសយានដ្ឋានកម្ពុជា
សមាគមសណ្ឋាគារកម្ពុជា

សមាជិកពេញសិទ្ធិ

3
ក្រុមហ៊ុន...........
ក្រុមហ៊ុន...........
ក្រុមហ៊ុន...........

សមាជិកសមាគម

3
ក្រុមហ៊ុន...........
ក្រុមហ៊ុន...........
ក្រុមហ៊ុន...........

គោលបំណង «ដើម្បីក្លាយជាស្ថាប័នជាតិដ៏រឹងមាំ និងឯករាជ្យ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ឯកជន ឱ្យទទួលបានប្រាក់ចំណេញប្រកបដោយចីរភាព»

បេសកកម្ម និងចក្ខុវិស័យ

បេសកកម្ម

សហព័ន្ធទេសចរណ៍កម្ពុជា មានបេសកកម្មដូចជា៖

  1. លើកកម្ពស់វិស័យទេសចរណ៍ ផ្តល់ទំនុកចិត្តដល់ភ្ញៀវតាមរយៈការបម្រើសេវាទេសចរណ៍ប្រកបដោយគុណភាព
  2. សហការជាមួយរាជរដ្ឋាភិបាលដើម្បីផ្សព្វផ្សាយអំពីតំបន់រមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រវត្តិសាស្រ្ត ដល់បណ្តាប្រទេសនានាក្នុងពិភពលោក
  3. ធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេសឱ្យមកទស្សនានៅកម្ពុជា
  4. ធ្វើការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ អង្គការ និងសប្បុរសជន ដើម្បីទ្រទ្រង់សកម្មភាពទេសចរណ៍នៅកម្ពុជា។

ចក្ខុវិស័យ

សហព័ន្ធទេសចរណ៍កម្ពុជា មានចក្ខុវិស័យលើកស្ទួយវិស័យទេសចរណ៍ លើកតម្កើងកិត្យានុភាពជាតិ សហការជាមួយរាជរដ្ឋាភិបាល ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជាឱ្យបានច្រើន

ក្របខណ្ឌយុទ្ធសាស្ត្រ

គោលបំណង និងគោលដៅ

01

លើកស្ទួយវិស័យទេសចរណ៍

ជំរុញលើកស្ទួយវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

02

ផ្លាស់ប្តូរបទពិសោធន៍

ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការបម្រើវិស័យទេសចរណ៍

03

ផលប្រយោជន៍រួមក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន

តំណាងឱ្យផលប្រយោជន៍រួមរបស់សមាជិកក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសតាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រុមការងារសម្រាប់ផ្នែកឯកជន និងវេទិកាផ្សេងៗទៀត

04

ពង្រីកទំនាក់ទំនងទៅគ្រប់អង្គភាពពាក់ព័ន្ធ

តំណាងឱ្យសមាជិកក្នុងទំនាក់ទំនង ជាមួយអង្គភាព សភាពាណិជ្ជកម្ម សមាគម ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស និងស្ថាប័នដៃគូអភិវឌ្ឍន៍ ព្រមទាំងទីភ្នាក់ងារជាតិ និងអន្តរជាតិដទៃទៀត

05

ផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ ពិភាក្សាលើបញ្ហាប្រឈម

ផ្តល់ជាវេទិកាសម្រាប់សមាជិកជួបជុំគ្នា ក្នុងការផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ ស្វែងរក និងផ្តល់យោបល់ ព្រមទាំងពិគ្រោះ ពិភាក្សាយោបល់លើបញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងផលប្រយោជន៍រួម

06

ផ្សាយនូវសេចក្តីជូនដំណឹង

ចេញផ្សាយនូវឯកសារសង្ខេប ព្រឹត្តិប័ត្រ លិខិតជូនដំណឹង និងមធ្យោបាយទំនាក់ទំនងសមស្របដទៃទៀត ដើម្បីផ្តល់ជាអនុសាសន៍ដល់សមាជិកលើបញ្ហាសំខាន់នានារបស់ជាតិ

07

ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នានា

ធ្វើជាម្ចាស់ផ្ទះរៀបចំឧបត្ថម្ភ ឬចូលរួមកម្មវិធីពិព័រណ៍ ការសម្តែងបែបវប្បធម៌ ឬការផ្សព្វផ្សាយលើកស្ទួយវប្បធម៌ ឬព្រឹត្តិការណ៍ នៃការលើកតម្កើននូវផលប្រយោជន៍ជាតិដោយសហការជាស្ថាប័នជាតិ

08

ចងក្រងសមាជិកទេសចរណ៍

រៀបចំ និងចងក្រងសមាជិកទេសចរណ៍ណាមួយ ឬទាំងអស់ ដែលធ្វើសកម្មភាពស្របតាមគោលបំណងខាងលើ

09

ពង្រឹង និងពង្រីកទំនាក់ទំនង

ពង្រឹង និងពង្រីកទំនាក់ទំនងឱ្យមានភាពស្និទ្ធស្នាលរវាងភ្នាក់ងារទេសចរណ៍ក្នុងប្រទេស និងបរទេស

10

ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ

ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

យុទ្ធសាស្ត្រ

01

និរន្តរភាព និងភាពធន់នៃវិស័យទេសចរណ៍

02

ការតស៊ូមតិ និងការការពារផលប្រយោជន៍រួម

03

ការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល

04

ការផ្សព្វផ្សាយគោលដៅទីផ្សារទេសចរណ៍

05

បង្កើនសមាជិក

តួនាទីក្នុងក្របខណ្ឌជាតិនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍

01. លេខាធិការដ្ឋាន – ក្រុមការងារផ្នែកទេសចរណ៍ "​ក្រុម-ខ" (TWG-B)

ប្រមូលបញ្ហាពីវិស័យទេសចរណ៍ឯកជន និងសម្របសម្រួលកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាល តាមរយៈវេទិកាពិភាក្សារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន (Government Private Sector Forum - GPSF)

02. សមាជិកក្រុមប្រឹក្សាភិបាល – មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)

លើកកម្ពស់ការអភិវឌ្ឍជំនាញក្នុងវិស័យទេសចរណ៍ ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់អាជីវកម្ម

03. សមាជិកក្រុមប្រឹក្សាភិបាល – CTB

សហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា ដើម្បីធានាបាននូវកំណើនវិស័យទេសចរណ៍ និងពង្រីកវិសាលភាពនៅលើឆាកអន្តរជាតិ

ថ្នាក់ដឹកនាំ

គណៈកម្មាធិការប្រតិបត្តិសហព័ន្ធទេសចរណ៍កម្ពុជា

លោក Jean-Claude Dhuez
ប្រធាន CSWA

សមាជិកគណៈកម្មាធិការប្រតិបត្តិ CTF
ឧកញ៉ា Luu Meng
ប្រធាន PIE

សមាជិកគណៈកម្មាធិការប្រតិបត្តិ CTF
ឧកញ៉ា Din Somethearith

ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា CTF
ឧកញ៉ា Hy Sothea
ប្រធាន CHA

សមាជិកគណៈកម្មាធិការប្រតិបត្តិ CT
បណ្ឌិត Thourn Sinan
ប្រធាន PATACC

សមាជិកគណៈកម្មាធិការប្រតិបត្តិ CTF

រចនាសម្ព័ន្ធសហព័ន្ធទេសចរណ៍កម្ពុជា

  • ឧកញ៉ា ឌិន សុមេធារិទ្ធ
    ប្រធាន
    • អនុប្រធាន ឧកញ៉ា លូ ម៉េង
      ការតស៊ូមតិ
    • អនុប្រធាន ឧកញ៉ា ហ៊ី សុធា
      ទីផ្សារគោលដៅទេសចរណ៍
      • លោក Khek Norinda
        សមាជិក
      • លោក Jacques Guichandut
        សមាជិក
    • អនុប្រធាន បណ្ឌិត ធួន ស៊ីណាន
      ចីរភាព និងភាពធន់
    • អនុប្រធាន លោក Jean-Claude Dhuez
      ការអប់រំ និងការបណ្តុះបណ្តាល
      • លោក Bruno Van
        សមាជិកគណៈកម្មាធិការ
      • កញ្ញា Franz Heng
        សមាជិកគណៈកម្មាធិការ
      • លោក Song Teng
        សមាជិក
    • ប្រធាន ឧកញ៉ា ឌិន សុមេធារិទ្ធ
      កំណើនសមាជិក
    • អនុប្រធាន លោក Philip Keo
      សាខាសៀមរាប
      • ឧកញ៉ា Lay Kim Sour
        សមាជិក
ក្រុមការងារប្រតិបត្តិការ

លេខាធិការដ្ឋាន

លេខាធិការដ្ឋានអនុវត្តការងារប្រចាំថ្ងៃរបស់ CTF ដោយសម្របសម្រួលជាមួយសមាជិក រដ្ឋបាល ហិរញ្ញវត្ថុ ព្រឹត្តិការណ៍ និងការទំនាក់ទំនងជាមួយដៃគូនានា

ការទទួលខុសត្រូវសំខាន់ៗ

នាយកប្រតិបត្តិ

នាយកប្រតិបត្តិ៖ ដឹកនាំអនុវត្តការងារយុទ្ធសាស្ត្រ សម្របសម្រួលជាន់ខ្ពស់ និងទំនាក់ទំនងជាមួយក្រុមប្រឹក្សាភិបាល

អ្នកគ្រប់គ្រង

អ្នកគ្រប់គ្រង៖ គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ ផែនការសកម្មភាព និងតាមដានវឌ្ឍនភាពការងារ

រដ្ឋបាល និងគណនេយ្យករ

រដ្ឋបាល និងគណនេយ្យករ៖ គាំទ្រការងាររដ្ឋបាល ថវិកា កំណត់ត្រាចំណូល-ចំណាយ និងការចុះបញ្ជីផ្លូវការ

បុគ្គលិករៀបចំព្រឹត្តិការណ៍

បុគ្គលិករៀបចំព្រឹត្តិការណ៍៖ រៀបចំព្រឹត្តិការណ៍ លិខិតអញ្ជើញ ការចុះឈ្មោះ ភស្តុភារ និងសម្របសម្រួលអ្នកចូលរួម

កម្មសិក្សាការី

កម្មសិក្សាការី៖ ជួយកិច្ចការស្រាវជ្រាវ បញ្ចូលទិន្នន័យ បង្កើតមាតិកាសាមញ្ញ និងការងារគាំទ្រលេខាធិការដ្ឋាន

ទីតាំង

បណ្តាញសមាជិករបស់ CTF

បណ្តាញសមាជិកនៅរាជធានីភ្នំពេញ ខេត្តសៀមរាប តំបន់ឆ្នេរសមុទ្រ និងសហគមន៍ទេសចរណ៍

សមាជិកសមាគម
0 +
តំណាងអាជីវកម្មវិស័យទេសចរណ៍
0 +
ផែនទី

ចូលទស្សនាទីស្នាក់ការកណ្តាល

សូមទំនាក់ទំនងមកការិយាល័យ CTF តាមរយៈអាសយដ្ឋាន លេខទំនាក់ទំនង និងទីតាំងដូចខាងក្រោម៖

ព័ត៌មាន

ស្វែងយល់បន្ថែម

សភាពាណិជ្ជកម្មកូរ៉េនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តែងការគាំទ្រលើការបង្កើតកិច្ចសហប្រតិបត្តិទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជា

សភាពាណិជ្ជកម្មកូរ៉េនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តែងការគាំទ្រលើការបង្កើតកិច្ចសហប្រតិបត្តិទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KIM NYOUN HO ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម​ (KOCHAM) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាកា…

សង្ខេបព្រឹត្តិការណ៍ - CTF Member Support Team - អាន ៤ នាទី

អានបន្ថែម →
ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី២០

ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី២០

ឧកញ៉ា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និង ឧកញ៉ា ប្រធានសមាគម CHA បានចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) និងកម្មវិធីពាក់ព័ន្ធ ក្រោមការដឹកនា…

សង្ខេបព្រឹត្តិការណ៍ - CTF Member Support Team - អាន ៤ នាទី

អានបន្ថែម →
កិច្ចប្រជុំពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍

កិច្ចប្រជុំពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍

(រាជធានីភ្នំពេញ) — នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានផ្នែករាជរដ្ឋាភិបាលនៃក្រុមការងារ «ខ» «ផ្នែកទេសចរណ៍» បានអញ្ជើញជាអធ…

កិច្ចប្រជុំរវាងរដ្ឋ និងឯកជន - CTF Member Support Team - អាន ៤ នាទី

អានបន្ថែម →

kmKhmer